Wednesday, February 5, 2020

គណិតវិទ្យា ថ្នាក់ទី១២ មេរៀនសង្ខេប និងលំហាត់គំរូ

គណិតវិទ្យា ថ្នាក់ទី១២ មេរៀនសង្ខេប និងលំហាត់គំរូ របស់ក្រសួងអប់រំ  យុវជន និងកីឡា



អារម្ភកថា
    ​នេះគ្រាន់តែជាជំនួយដល់អ្នកសិក្សាគណិតវិទ្យាថ្នាក់ទី១២ ប៉ុន្តែវាពុំមែនជាឯកសារពេញលេញសំរាប់សិក្សាថ្នាក់ទី១២ទាំងមូលនោះទេ។
     ក្នុងជំពូកនីមួយៗនៃមេរៀនយើងបានបែងចែកជាពីរផ្នែក
ផ្នែកទី១៖ សង្ខេបមេរៀនដើម្បីឲ្យអ្នកសិក្សាចងចាំនូវអ្វីដែលរៀនរួចជានិយមន័យ និងទ្រឹស្តីបទសំខាន់ៗសម្រាប់ធ្វើលំហាត់។
ផ្នែកទី២៖ លំហាត់គំរូ
    .យើងបានបញ្ចូលវិធីសាស្រ្តមូលដ្ឋានសម្រាប់ធ្វើលំហាត់ងាយៗទៅតាមលំដាប់ទម្រង់ជាការពន្យល់ដើម្បីអនុវត្តន៍។
    . ក្នុងការសិក្សាអ្នកមិនត្រូវព្យាយាមមើលចម្លើយលំហាត់គំរូទេ។ អ្នកសិក្សាត្រូវអានដោយយកចិត្តទុកដាក់នូវប្រធាននីមួយៗស្វែងរកវិធីក្នុងការដោះស្រាយនៅក្នុងក្រដាសព្រាងតាមរបៀបផ្សេងៗ ហើយដាក់សំនួរខ្លួនឯកថា តើលំហាត់នេះអាចដោះស្រាយបានប៉ុន្មានរបៀប និងប្រើនិយមន័យ ឫទ្រឹស្តីបទអ្វីខ្លះ? ធ្វើបែបនេះទើបអ្នកអាចយល់បានស៊ីជម្រៅ និងចងចាំបាននៅមេរៀន ឫរូបមន្តដែលអ្នកបានរៀនរួច។
     . ក្រោយពេលធ្វើដំណោះស្រាយលើក្រដាសព្រាងរួច ត្រូវចម្លងដោយហ្មត់ចត់លើក្រដាសស្អាតដោយសរសេរឲ្យមានរបៀបរៀបរយចប់សព្វគ្រប់ ទើបផ្ទៀងផ្ទាត់ជាមួយចម្លើយដែលមាន។ ធ្វើបែបនេះអ្នកនឹងទទួលបានជោគជ័យហើយអាចបានចម្លើយដែលល្អជាង និងខ្លី ជាងចម្លើយដែលមានក្នុងគំរូទៅទៀត។
    ដើម្បីឲ្យសៀវភៅនេះកាន់តែល្អប្រសើរ យើងខ្ញុំរងចាំទទួលការរិះគន់ និងកែលម្អបន្ថែមអំពីលោកគ្រូ អ្នកគ្រូ និងអ្នកសិក្សាទាំងឡាយដោយក្តីសោមនស្សរីករាយបំផុត។
​​​​​​​     ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា moeys.go.kh ។
https://play.google.com/store/apps/details?id=com.cambodiaappdevelopment.mathematics12&hl=en

No comments:

Post a Comment